ឯកឧត្តម វេង សាខុន បានបន្តដំណើរទៅកាន់ភូមិត្រពាងឬស្សី ឃុំជ័យយោ ស្រុកចំការលើ ដើម្បីពិនិត្យការប្រមូលផលអំពៅរបស់ កសិករ ពាន បូរា


បន្ទាប់មក ឯកឧត្តមបានបន្តដំណើរទៅកាន់ភូមិត្រពាងឬស្សី ឃុំជ័យយោ ស្រុកចំការលើ ដើម្បីពិនិត្យការប្រមូលផលអំពៅរបស់ កសិករ ពាន បូរា។ ម្ចាស់ចំការរូបនេះបានឲ្យដឹងថាទាំងម៉ៅចំការគេផង និងចំការខ្លួនឯងផង ក្នុង១រដូវទូទាត់ថ្លៃដើមរួចអាចទទួលបានប្រាក់កម្រៃជាង ៤០ លានរៀល ដែលនេះជាចំណូលមួយខ្ពស់សម្រាប់កសិកររស់នៅជនបទ។ នាឱកាសនេះឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងទៅកាន់កសិករក្នុងទឹកសប្បាយរីករាយថាកម្រិតចំណូលដ៏ខ្ពស់នេះអាចនិយាយបានថាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ អាចសម្រេចបានគឺការប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។