វេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃសុក្រ ១៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព. ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ ក្រុមប្រឹក្សាភិបាលកំពង់ផែស្វយ័តក្រុងព្រះសីហនុអាណត្តិទី ៧ បានបើកអង្គប្រជុំលើកទី ៣ ក្រោមអធិបតីភាពឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក និងជាប្រធានក្រុមប្រឹក្សាភិបាលអាណត្តិទី ៧ ព្រមទាំងឯកឧត្តមជាសមាជិកក្រុមប្រឹក្សាភិបាល មន្ត្រីត្រួតពិនិត្យរដ្ឋ និងថ្នាក់ដឹកនាំ កសស ៕