ព្រឹកថ្ងៃសុក្រ ១៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួង កិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តម ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមគ្រប់រាជធានី-ខេត្ត ស្តីពីការគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម ដែលផ្តោតលេីរបៀបវារ: ចំនួន ០៥សំខាន់ៗ ដែលរួមមាន៖
១-ការងារគ្រប់គ្រងរដ្ឋបាល និងសវនកម្ម
២-ការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម
៣-ការងាររៀបចំផែនការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍
៤-ការផ្ទេរសិទ្ធិអំណាច ការគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម ទៅថ្នាក់ក្រោមជាតិ
៥-ការងារបណ្តាញសង្គមទាំងអស់ពាក់ព័ន្ធនឹងវិស័យធនធានទឹក និងឧតុនិយម៕
ឯកឧត្តម ស៉ិន វុទ្ធី អញ្ជើញបើកកិច្ចប្រជុំ ស្តីពីការគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម ដែលផ្តោតលេីរបៀបវារ: ចំនួន ០៥សំខាន់ៗ
