ឯកឧត្តម សាយ សំអាល់បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការគ្រប់គ្រងតំបន់ការពារធម្មជាតិមួយចំនួន


នៅសាលាខេត្តកំពង់ធំ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការគ្រប់គ្រងតំបន់ការពារធម្មជាតិ រួមមាន តំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាប និងដែនជម្រកសត្វព្រៃ”ព្រៃឡង់”ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ គណៈអភិបាលខេត្ត មន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរមូលដ្ឋាន។ គោលបំណងសំខាន់នៃកិច្ចប្រជុំគឺដើម្បីពង្រឹងការគ្រប់គ្រងការការពារនិងអភិរក្សធនធានធម្មជាតិ ស្របតាមស្មារតីនៃវេទិកាស្តីពីការការពារនិងអភិរក្សធនធានធម្មជាតិ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ និងសារាចរណែនាំលេខ០៥សរណន ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការចាំបាច់នានា ក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ៕

%e1%9e%94%e1%9f%a1 %e1%9e%94%e1%9f%a2 %e1%9e%94%e1%9f%a3 %e1%9e%94%e1%9f%a4 %e1%9e%94%e1%9f%a5 %e1%9e%94%e1%9f%a6