លោក ឡាយ វណ្ណៈ បានដឹកនាំប្រជុំវាយតម្លៃស្ថានភាពទឹកជំនន់ ក្នុងស្រុកមួយចំនួននៅខេត្តតាកែវ


កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានដឹកនាំប្រជុំវាយតម្លៃស្ថានភាពទឹកជំនន់ ព្រមទាំងផលប៉ះពាល់ក្នុងស្រុកបាទី ស្រុកសំរោង និងស្រុកត្រាំកក់ ដោយមានការចូលរួមពីអភិបាលស្រុកទាំង ៣ មន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងចុះពិនិត្យដោយផ្ទាល់តាមបណ្តោយផ្លូវជាតិលេខ ៣ ផ្លូវលេខ ១២២ និងតាមបណ្តាឃុំមួយចំនួនដែលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនេះ នៅសាលប្រជុំសាលាស្រុកបាទី។
លោកអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរ ស្រុក ឃុំ និងមន្ទីរជំនាញពាក់ព័ន្ធត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពទឹកជំនន់យ៉ងម៉ត់ចត់បំផុតដើម្បីងាយស្រួលក្នុងការចាត់វិធានការអន្តរាគមន៍ជួយសង្គ្រោះបានទាន់ពេលវេលាក្នុងករណីចាប់បាច់ណាមួយ។ ព្រមទាំងបានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់លើចរន្តអគ្គីសនី សត្វអសិរពិស ជាពិសេសយកចិត្តទុកដាក់កុមារតូចៗ ហើយត្រូវមានអនាម័យក្នុងការរស់នៅជៀសវៀសជំងឺផ្សេងៗ។
សូមបញ្ជាក់ថាជំនន់ទឹកភ្លៀងនេះកើតឡើងដោយសារមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្តាលឱ្យបាក់ទំនប់ស្វាយ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលផ្ទុកទឹកចំនួន ៨លានម៉ែត្រគូប ជាហេតុធ្វើឱ្យមានទឹកជំនន់នៅខេត្តកំពង់ស្ពឺ និងហូរកាត់ផ្លូវជាតិលេខ៣ ធ្លាក់មកភូមិសាស្ត្រស្រុកបាទី សំរោង និងស្រុកត្រាំកក់ បណ្តាលឱ្យប៉ះពាល់ដល់ផ្លូវថ្នល់ ផ្ទះសំបែង សត្វពហនៈ និងស្រូវរបស់ប្រជាពលរដ្ឋមួយចំនួន ប៉ុន្តែពុំទាន់មានការខូចខាត និងបាត់បង់អាយុជីវិតមនុស្សសត្វនៅឡើយទេ៕

%e1%9e%9b%e1%9f%a1 %e1%9e%9b%e1%9f%a5 %e1%9e%9b%e1%9f%a3 %e1%9e%9b%e1%9f%a4 %e1%9e%9b%e1%9f%a2