មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ធ្វើការជួសជុលបង្កាន់ដៃស្ពានមិត្តភាពកម្ពុជា-ជប៉ុន


ជួសជុលបង្កាន់ដៃស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដែលស្ថិតនៅភូមិអ័លង្កែរ ឃុំចោងម៉ោង ស្រុកទឹកផុស ដែលរងការខូចខាតដោយរថយន្តបង្ករនោះត្រូវបានរួចរាល់១០០%ហើយ និងបានតំឡើងផ្លាកបង្ហាញផ្លូវ សរុបចំនួន៥ផ្ទាំង នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំនួន២ផ្ទាំង និង លើកំណាត់ផ្លូវជាតិលេខ៥៣ ចំនួន ៣ផ្ទាំង អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩។