សាលាខេត្ត​កំពង់​ចាម​ បានរៀបចំពិធីអបអរសាទមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី ៤០ ទិវាជ័យជម្នះ ៧ មករា (០៧ មករា ១៩៧៩-០៧ មករា ២០១៩)​


នាព្រឹកថ្ងៃអង្គារ៏​ ទី៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩​ សាលាខេត្ត​កំពង់​ចាម​ បានរៀបចំពិធីអបអរសាទមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី ៤០ ទិវាជ័យជម្នះ ៧ មករា (០៧ មករា ១៩៧៩-០៧ មករា ២០១៩)​ ក្រោមអធិបតីភាពខ្ពង់ខ្ពស់​ ឯកឧត្តម​ យឹម​ ឆៃលី​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម​ និង​ ឯកឧត្ដម​ ហ៊ុន​ ណេង​ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម​ និងជាប្រធានគណ:កម្មការមហាផ្ទៃ​​ ការពារជាតិ​ និងមុខងារសាធារណ:​ នៃរដ្ឋសភា​ និងមានមន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ ព្រះសង្ឃ​ សិស្សានុសិស្ស​ និង​ប្រជាពលរដ្ឋ​ ប្រមាណ​ជាង​ ៨០០០​ អង្គ​/នាក់​​ ដែលប្រារព្ធធ្វើនៅមុខគរុកោសល្យភូមិភាគខេត្តកំពង់ចាម​ ។