នារសៀលថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោកជំទាវ មាន សំអាន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការត្រួតពិនិត្យគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជេីញទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមនៃគណៈបក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយឯកឧត្តម TRAN CAM TU លេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម ដែលមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី០៩-១១ ខែមករា ឆ្នាំ២០១៩៕
លោកជំទាវ មាន សំអាន បានអញ្ជេីញទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមនៃគណៈបក្សកុម្មុយនីស្តវៀតណាម
