ព្រឹកថ្ងៃពុធ ៤កេីត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ លោក ងួន ប៊ុណ្ណាន អភិបាល នៃគណ:អភិបាលស្រុកអូររាំងឪ បានអញ្ជេីញដឹកនាំកិច្ចប្រជុំមន្ត្រី បុគ្គលិករដ្ឋបាលស្រុក ដោយមានការចូលរួមពីអភិបាលរងស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក ប្រធាន អនុប្រធាន មន្ត្រីការិយាល័យ និងអង្គភាពចំណុះសាលាស្រុក និងស្មៀនឃុំទាំង៧ក្នុងស្រុក ដេីម្បីពិភាក្សាអំពីការងារអភិវឌ្ឍន៍ស្រុក ឃុំ ការពង្រឹងការងាររដ្ឋបាល ការងារផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសេីរឡេីងថែមទៀត និងការងារសំខាន់ៗមួយចំនួនទៀតដែលត្រូវអនុវត្តចំពោះមុខ។
អភិបាលស្រុកអូររាំងឪ បានអញ្ជេីញដឹកនាំកិច្ចប្រជុំមន្ត្រី បុគ្គលិករដ្ឋបាលស្រុក
