សម្ដេចពិជ័យសេនា ទៀ បាញ់ បានប្រគល់គ្រែអ្នកជំងឺ ចំនួន៥០ ជូនមន្ទីរពេទ្យបង្អែកខេត្តសៀមរាប


(សៀមរាប)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ របស់គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តសៀមរាប បានប្រគល់គ្រែអ្នកជំ​ងឺ ចំនួន៥០ ជូនមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ក្នុងឱកាសដែលសម្ដេចចុះសួសុខទុក្ខ និងសំណេះសំណាល នៅមន្ទីរពេទ្យបង្អែក នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ ។

ក្នុងឱកាសដែលសម្ដេចចុះសួសុខទុក្ខ និងសំណេះសំណាលនោះ គឺមានវត្តមានរបស់ប្រតិភូអមដំណើរដោយលោក សៀង ណាំ អ្នកតំណាងរាស្ត្រប្រចាំមណ្ឌលខេត្តសៀមរាប, លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកស្រី ផងដែរ។

សូមបញ្ជាក់ថា គ្រែថ្មីៗសម្រាប់អ្នកជំងឺទាំង ៥០គ្រែនេះ គឺជាអំណោយរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកស្រី ព្រមទាំងបុត្រា បុត្រី និងចៅៗរបស់សម្ដេចផ្ទាល់។ ក្នុងនោះផងដែរ សម្ដេចពិជ័យសេនា និងប្រតិភូអមដំណើរ ក៏បានប្រគល់ជូននូវគ្រឿងឧបភោគ បរិភោគ រួមនិងថវិការ សរុបចំនួន៤០០កញ្ចប់ ជូនដល់អ្នកជំងឺ ដែលកំពុងសម្រាក់ព្យាបាលនៅក្នុងមន្ទីរពេទ្យមួយនេះ៕