គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ចំនួនជាង១០០០គ្រួសារ បានទទួលពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺពីក្រុមវេជ្ជសាស្ត្រសម្តេចតេជោដោយឥតគិតថ្លៃ


នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងបរិវេណកងពលតូចអន្តរាគមន៍លេខ៨ ចំណុះឲ្យកងពលធំលេខ៣ ភូមិមរតកសម្តេចតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
មុនពិធីពិនិត្យ និងព្យាបាលជំងឺ ក្រុមការងារក្រុមវេជ្ជសាស្ត្រសម្តេចតេជោបានផ្តល់អាហារពេលព្រឹក មាននំបញ្ចុក នំបុ័ង និងភេសជ្ជ: ផ្តល់ជូនប្រជាពលរដ្ឋ ទទួលទានយ៉ាងឆ្ងាញ់ពិសារ ។
ពីធីពិនិត្យជំងឺដោយឥតគិតថ្លៃនេះរួមមាន៖វះកាត់ជំងឺតូច, ពិនិត្យរោគស្ត្រី, ជំងឺទូទៅ, សម្ភព, អេកូសាស្ត្រ, ពិនិត្យ និងព្យាបាលធ្មេញ, ផ្តល់ថ្នាំទម្លាក់ដង្កូវពោះវៀន និងអប់រំសុខភាពសហគមន៍ ជូនប្រជាពលរដ្ឋ ដែលរង់ចាំការពិនិត្យ និងព្យាបាលជំងឺ ព្រមទាំងចែកជូនសម្ភារ:ប្រើប្រាស់ និងចែកជូនវែនតាជូនលោកយាយ លោកតា, រទេះរុញសម្រាប់អតីតយុទ្ធជនពិការជាច្រើននាក់។
សូមជម្រាបថា :
ក្នុងពិធីនេះ មានការចូលរួមពីនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ជា តារា អគ្គបញ្ជាការរង, មេបញ្ជាការតាមកងពល, មេបញ្ជាការសមរភូមិទិសនីមួយៗ, ឯកឧត្តម សួស យ៉ារ៉ា តំណាងរាស្ត្រខេត្តព្រះវិហារ, និងឯកឧត្តម អុន ចាន់ដា អភិបាលខេត្តចូលរួមផងដែរ។

c4 c5 c1 c3 c2