សម្តេចតេជោ ហ៊ុន សែន អរគុណជាថ្មីដល់ជនរួមជាតិ និងបក្សនយោបាយទាំងអស់ ដែលបានចូលរួមថែរក្សាសន្តិភាព ដើម្បីកម្ពុជាកាន់តែមានឱកាសអភិវឌ្ឍនប្រទេសជាតិ


មួយរយៈកាលកន្លងទៅនេះ ប្រទេសក្នុងតំបន់ និងពិភពលោកបានឃើញកម្ពុជាមានការរីកចម្រើនខ្លាំងទៅមុខគួរអោយកត់សម្គាល់ ហើយពួកគេបានកោតសរសើរអំពីវឌ្ឍនភាពដ៏ឆាប់រហ័សរបស់កម្ពុជាយើង។

ទន្ទឹមនឹងនោះដែរ កម្ពុជាក៏ចាប់ផ្តើមទទួលធ្វើជាម្ចាស់ផ្ទះនៃវេទិកា និងកិច្ចប្រជុំលំដាប់អន្តរជាតិជាច្រើនបន្តបន្ទាប់ រួមទាំងកិច្ចប្រជុំនៃ វេទិកាអាស៊ីប៉ាស៊ីហ្វិកលើកទី២៧ (APPF-27) និង ការប្រកាសបើកជាផ្លូវការនៃ ក្រុមប្រឹក្សាវប្បធម៍អាស៊ី (ACC) កាលពីប៉ុន្មានថ្ងៃទៅនេះ នៅលើទឹកដីកម្ពុជា។

អ្វីដែលយើងអាចធ្វើបាន គឺដោយសារប្រទេសជាតិមានសុខសន្តិភាព និងស្ថិភាពនយោបាយ និងសង្គម ជាមួយនឹងលំនឹងនៃកំណើនសេដ្ឋកិច្ចរបស់ជាតិ។ ទាំងអស់នេះហើយដែលបានធ្វើអោយដៃគូ ពាណិជ្ជករ វិនិយោគគិន និងសហគមន៍អន្តរជាតិមានជំនឿទុកចិត្តយ៉ាងខ្លាំងលើការដឹកនាំរបស់កម្ពុជា។

អរគុណបងប្អូនជនរួមជាតិ និងគណបក្សនយោយាបាយទាំងអស់ ដែលបានចូលរួមថែរក្សាសន្តិភាព ដើម្បីកម្ពុជាយើងកាន់តែមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើន។ ខ្ញុំ និងភរិយា សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា ៕