កិច្ចប្រជុំ​​ស្ដីពី​ការ​លើក​កម្ពស់​តម្លៃ​សន្តិភាព​ក្នុង​វិស័យ​អប់រំ


រាជធានី​ភ្នំពេញ៖ ការ​អប់រំ​សន្តិភាព ​ជំរុញ​​ឱ្យ​សិស្ស​មាន​ទេពកោសល្យ​ជាមួយ​នឹង​គំនិត​​ស្មារតី​សន្តិភាព ហើយ​មាន​សារៈសំខាន់​ក្នុង​ការ​បំភ្លឺ​ដល់​សិស្ស​យល់​ដឹង​ពី​គោលការណ៍​ជា​មូលដ្ឋាន​ដែល​មនុស្ស​ត្រូវ​អនុវត្ត រៀប​ចំ​គំនិត​ឱ្យ​បាន​ត្រឹមត្រូវ​ដើម្បី​រក្សា​​សន្តិភាព អាច​​ឱ្យ​ពួកគេ​អាច​ដើរ​តួនាទី​ឈាន​មុខ​ក្នុង​ផ្សព្វផ្សាយ​វប្បធម៌​សន្តិភាព។​

កិច្ចប្រជុំ​​ស្ដីពី​ការ​លើក​កម្ពស់​តម្លៃ​សន្តិភាព​ក្នុង​វិស័យ​អប់រំ ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្រោម​អធិបតីភាព​លោក​ជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ​នា​ព្រឹក​ថ្ងៃ​សុក្រ ១៣​កើត ខែ​បុស្ស ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា៕