រាជធានីភ្នំពេញ៖ ការអប់រំសន្តិភាព ជំរុញឱ្យសិស្សមានទេពកោសល្យជាមួយនឹងគំនិតស្មារតីសន្តិភាព ហើយមានសារៈសំខាន់ក្នុងការបំភ្លឺដល់សិស្សយល់ដឹងពីគោលការណ៍ជាមូលដ្ឋានដែលមនុស្សត្រូវអនុវត្ត រៀបចំគំនិតឱ្យបានត្រឹមត្រូវដើម្បីរក្សាសន្តិភាព អាចឱ្យពួកគេអាចដើរតួនាទីឈានមុខក្នុងផ្សព្វផ្សាយវប្បធម៌សន្តិភាព។
កិច្ចប្រជុំស្ដីពីការលើកកម្ពស់តម្លៃសន្តិភាពក្នុងវិស័យអប់រំ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា៕