Handing-Over Ceremony of B.A Certificate to the 1st Generation Student of NIPTICT


H.E Tram Iv Tek, Minister of Posts and Telecommunications, presided over on 17 January 2019 the Hand-Over Ceremony of B.A Certificate to the 1st Generation Student of NIPTICT. The Ceremony was attended by 300 participants from the Ministry, National and International Guests, representative of France and India Ambassador as well as professors and students of the Institute.

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកសញ្ញាបត្រថ្នាក់បរិញ្ញាបត្រដល់និស្សិតជំនាន់ទី១ ចំនួន ៤៨នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនៅវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (និបទិក-NIPTICT)។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង ប.ទ ភ្ញៀវជាតិនិងអន្តរជាតិ តំណាងស្ថានទូតបារាំងនិងឥណ្ឌា ព្រមទាំងសាស្ត្រាចារ្យ និងនិស្សិតនៃវិទ្យាស្ថានជាតិនិបទិក សរុបប្រមាណ ៣០០នាក់។