(ភ្នំពេញ)៖ នៅទីស្តីការក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្តីពី «ការជំរុញកម្មវិធីនយោបាយវិស័យពាណិជ្ជកម្ម» ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ប្រមាណជាង ៦០រូប។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យតាមដានវឌ្ឍនភាពការងារ នៅតាមអគ្គនាយកដ្ឋាននីមួយៗ និងដាក់ចេញនូវទិសដៅសកម្មភាពថ្មីៗ សំដៅពង្រឹងប្រសិទ្ធភាពការអនុវត្តគោលនយោបាយវិស័យពាណិជ្ជកម្ម ស្របតាមកម្មវិធីកំណែទម្រង់ស៊ីជម្រៅ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជដ្ឋាភិបាលកម្ពុជា។