មន្ត្រីបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយមន្ត្រីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យ និងវាយតម្លៃគម្រោងសម្រាប់អនុវត្តក្នុងឆ្នាំ ២០១៩ លើទឹកដីខេត្តស្វាយរៀង


ថ្ងៃសៅរ៍​ ១៤កេីត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែមករា គ.ស.២០១៩ មន្ត្រីបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយលោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម បានរួមដំណើរជាមួយមន្ត្រីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីលោក​ គឹមសាវុធ​ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានចុះពិនិត្យ និងវាយតម្លៃគម្រោងសម្រាប់អនុវត្តក្នុងឆ្នាំ ២០១៩ លើទឹកដីខេត្តស្វាយរៀង រួមមាន ៖
១. ស្តារប្រឡាយមេអូរដំរីឆ្លង​មាន ចំនួន៤ភូមិ​ ស្ថិតក្នុងឃុំបន្ទាយក្រាំង និងឃុំរាជមន្ទីរ ស្រុកកំពង់រោទិ៍​ ខេត្តស្វាយរៀង​ ដែលមានចំនួនគ្រួសារសរុប​ ២៤៣ គ្រួសារ មានផ្ទៃដីស្រោចស្រព​សរុប​ ១.២២៤ហ.ត​ ប្រាំង​ ១.០០០ហ.ត​ វស្សា​ ២.២៤ហ.ត។
២. ជួសជុល និងសាងសង់ទំនប់សណ្តរដូនទយ​ (ជំហានទី៤) ដែលស្ថិតនៅ​ក្នុងស្រុក/ក្រុង​ ចំនួន ០៣ គឺក្រុងបាវិត​ ស្រុកកំពង់រោទិ៍​ ស្រុកចន្រ្ទា​ និងមានផ្ទៃដីស្រោចស្រព​ សរុប​ ១.៥២២ហ.ត​ ប្រាំង​ ៤០២ហ.ត​ និងវស្សា​ ១.២២០ ហ.ត ។