មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានបន្តចុះអន្តាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ


នៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៩ នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានបន្តចុះអន្តាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ ដែលកំពុងមានតម្រូវការទឹកប្រមាណ ៧៤០ ហិកតា នៅក្នុងឃុំសំបួរ ស្រុកមង្គលបូរី ។ ការអន្តរាគមន៍នេះ ធ្វើឡើងនៅលើ ០៣ ទីតាំង ដោយយកប្រភពទឹកពីដៃអូរថ្មដប់ និងប្រើប្រាស់បូមទឹកខ្នាតមធ្យម សរុបចំនួន ០៦ គ្រឿង ក្នុងនោះ ៖
– ទីតាំងទី១ ៖ នៅភូមិស្រណាល ម៉ាស៊ីន ចំនួន ០៣ គ្រឿង
– ទីតាំងទី២ ៖ នៅភូមិដូនឡឹក ម៉ាស៊ីន ចំនួន ០២ គ្រឿង
– ទីតាំងទី៣ ៖ នៅភូមិចែកអង្ករ ម៉ាស៊ីន ចំនួន ឥ១ គ្រឿង ។