សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីតំបន់មេគង្គ


នៅរសៀលថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាជាន់ខ្ពស់ចំនួន ៩នាក់ អញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភព លោកស្តីពីតំបន់មេគង្គ ដែលមានការអញ្ជើញចូលរួមពី លោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ្វ៊ុក លោកនាយករដ្ឋមន្រ្តីឡាវ ថងលូន ស៊ីសូលីត លោកប្រធានាធិបតីមីយ៉ាន់ម៉ា ធិន ច និង លោកឧបនាយករដ្ឋមន្រ្តី សុំឃីត ចាទុស្រ៊ីភីថាក ក្រោមការសម្របសម្រួល Justin Wood សមាជិកគណៈកម្មាធិការប្រតិបត្តិនៃ WEF និង លោក Rick Samans។ ក្រៅពីប្រមុខដឹកនាំប្រទេស គឺមានមន្រ្តីពីប្រទេសក្នុងតំបន់ទន្លេមេគង្គទាំង៥ ក្រុមហ៊ុនឯកជន អង្គការអន្តរជាតិ សភាពាណិជ្ជកម្ម ដែលក្នុងនោះគឺមានសភាពពាណិជ្ជកម្មកម្ពុជាចំនួន ១០រូបចូលរួមផងដែរ។
ប្រមុខដឹកនាំនៃប្រទេសតំបន់មេគង្គទាំង៥ បានបញ្ជាក់បង្ហាញនូវសក្តានុពលភាពទាំងឡាយដែលប្រទេសនីមួយៗអាចរួមសហការគ្នាដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមអោយកាន់តែរីកលូតលាស់ខ្លាំងឡើងនៅតំបន់មេគង្គ។ ជាពិសេសនោះ គឺប្រទេសតំបន់ទន្លេមេគង្គទាំងនេះ ស្ថិតនៅចន្លោះមហាអំណាចសេដ្ឋកិច្ចធំៗ២គឺចិន និងឥណ្ឌា ជាមួយច្រកចេញទៅសមុទ្រដែលផ្សាភ្ជាប់ទៅនឹងសេដ្ឋកិច្ច ពាណិជ្ជកម្មពិភពលោកបានយ៉ាងទូលាយ។ ក្នុងនោះ ប្រទេសជាដៃគូទាំង៥ក៏បានលើកឡើងផងដែរអំពីកិច្ចសហការតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ឋផ្លូវគោក ផ្លូវទឹក អាកាស និងការជំរុញបច្ចេកវិទ្យាឌីជីថល ដើម្បីជួយពន្លឿនដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ កំណើនប្រជាជននៃប្រទេសទាំង៥នៅឆ្នាំ ២០៣០ គឺប្រមាណ ២៦០ លានាក់ ដែលសម្បូរទៅដោយធនធានមនុស្សប្រកបដោយសក្តានុពល ក្នុងការជំរុញបណ្តាញផលិតកម្ម ឧស្សាហកម្ម ដែលបែងចែកនូវផលប្រយោជន៍សមស្របដល់ប្រទេស ជាដៃគូក្នុងតំបន់មេគង្គទាំងមូល។
វេទិកា WEF រសៀលនេះបានបង្កើន និងពង្រឹងបន្ថែមនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៃប្រទេសដៃគូក្នុងតំបន់មេគង្គទាំង៥មានឱកាសដើម្បីរៀបចំគម្រោងយុទ្ឋសាស្រ្តសំខាន់ៗនានាក្នុងការជំរុញការ អភិវឌ្ឍប្រទេសអោយរីកចម្រើនទៅមុខទន្ទឹមគ្នា គឺមិនត្រូវទុកអោយប្រទេសដៃគូណាមួយ ចោលនៅពីក្រោយឡើយ។
សម្រាប់វេទិកា WEF ឆ្នាំ ២០១៧ គឺនឹងធ្វើនៅប្រទេសកម្ពុជា នៅខែ ឧសភា ខាងមុខនេះ។

14718660_1133779343337228_5218358024045933069_n

14720499_1133778883337274_3849883485417346797_n

14725516_1133779350003894_4359039287602083350_n

14731263_1133778726670623_7498879100854428238_n

14731361_1133778720003957_8517833226635032177_n

14732173_1133779416670554_8698908665645502503_n

14705831_1133778723337290_8181669233509631749_n

14702442_1133779420003887_5055128339001525599_n

14681825_1133778876670608_2529780574252032231_n

14680643_1133779346670561_6867175433263549084_n

14680513_1133778646670631_8999197032567606743_n