ដេីម្បីផ្សារភ្ជាប់ជាមួយមន្ត្រីរាជការនៅតាមក្រុង ស្រុក ក៍ដូចជាបានដឹងកាន់តែច្បាស់អំពីសុខទុក្ខ សំណូមពរ របស់មន្ត្រី និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជេីញជួបសំណេះសំណាលជាមួយមន្ត្រីរាជការក្នុងស្រុកក្រូចឆ្មារ។
ពិធីនេះ ក៏មានការអញ្ជើញអមដំណើរដោយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ។
បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត និងប្រតិភូអមដំណើរ អញ្ជើញសំណះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សវិទ្យាល័យក្រូឆ្មារ ដើម្បីស្តាប់ពីសំណូមពរ និងតំរូវការ ហើយជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត បានជូនក្មួយៗប្រលងជាប់ទាំងអស់គ្នា។