ឯកឧត្តម ង្វៀន សួនហ្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោកជំទាវ រៀបចំពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះបណ្តាមេដឹកនាំ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសមេគង្គ និងថ្នាក់ដឹកនាំ ដែលបានចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីតំបន់មេគង្គ កិច្ចប្រជុំកំពូល CLMV លើកទី៨ និងកិច្ចប្រជុំកំពូល ACMECS លើកទី៧ នារាត្រីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
នាយករដ្ឋមន្រ្តី វៀតណាម រៀបចំពិធីលៀងសាយភោជន៍ជូនបណ្តាមេដឹកនាំ ប្រមុខរដ្ឋាភិបាល នៃប្រទេសមេគង្គ
