គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាលើកយករបៀបវារៈសំខាន់ៗចំនួន៥ មកពិនិត្យពិភាក្សា និងអនុម័ត


ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦–គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ បានលើកយករបៀបវារៈចំនួន ៥ មកពិនិត្យពិភាក្សា និងអនុម័តក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
របៀបវារៈទាំង៥នោះរួមមាន៖ ១-ការពិនិត្យលើសេចក្តីព្រាងសម្រេច ស្តីពីការអនុវត្តវិន័យចំពោះតំណាងរាស្ត្រ។ ២-ការពិនិត្យលើសំណើសុំបញ្ចូលក្នុងរបៀបវារៈនៃសម័យប្រជុំលើកទី៧ នីតិកាលទី៥ នូវសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ ៣-ការពិនិត្យលើ របាយការណ៍ស្តីពីការពិនិត្យសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មមាត្រាចំនួន ៤០ នៃច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា និងសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា ៣០ នៃច្បាប់ស្តីពីការរៀបចំអង្គការតុលាការ។៤-ការពិនិត្យលើសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៥ និងទី៥-ការពិនិត្យលើសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៧។

14650714_693029660870512_3688345041844368025_n

14650296_693029674203844_6323956183606527846_n

14720375_693029687537176_6718611072302254018_n

14725748_693029704203841_4959441309133189569_n