ឯកឧត្តម ម៉ៅ ភិរុណ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ស្តីពីកែសម្រួលសមាសភាព និងពង្រឹងសកម្មភាពគណៈចលនាមហាជនគណបក្សខេត្ត-ក្រុង -ស្រុក


ខេត្តកណ្តាល ៖
ព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នេះ ឯកឧត្តម ម៉ៅ ភិរុណ ប្រធានគណបក្សខេត្តបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ស្តីពីកែសម្រួលសមាសភាព និងពង្រឹងសកម្មភាពគណៈចលនាមហាជនគណបក្សខេត្ត-ក្រុង -ស្រុក (នៅសាលប្រជុំមន្ទីរបក្សខេត្ត)ដោយមានការអញ្ជើញចូលរួមពី ឯឧ នូ សាខន ប្រធានគណៈ ប្រចាំការគណបក្សខេត្ត,ប្រធាន អនុប្រធានគណៈចលនាទាំង ៥,មន្រ្តីលេខាធិការដ្ឋានគណៈចលនាមហាជន,ប្រធានគណបក្សក្រុង ស្រុក សរុបវត្តមាន ៥៣នាក់ ។