រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកែសម្រួល ព្រំប្រទល់រដ្ឋបាលរវាងក្រុងតាខ្មៅ ជាមួយស្រុកស្អាង និងស្រុកកណ្តាលស្ទឹង នៃខេត្តកណ្តាល ដោយកាត់យកឃុំចំនួន៤ដើម្បីដាក់បញ្ចូលក្នុងរដ្ឋបាលក្រុងតាខ្មៅ។
ឃុំចំនួន៤នោះរួមមានឃុំស្វាយរលំ ឃុំកោះអន្លងចិន ឃុំសិត្បូ ឃុំរការខ្ពស់ ស្ថិតក្នុងស្រុកស្អាង និងដីមួយផ្នែកនៃស្រុកកណ្តាលស្ទឹងមកក្រុងតាខ្មៅ។
យោងតាមអនុក្រិតដែលចុះហត្ថលេខា ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែ នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ដែលអង្គភាពពត៌មាន ទទួលបាននៅថ្ងៃទី២៩ ខែមករា ឆ្នាំ ២០១៩ នេះ ត្រង់មានត្រា២បញ្ជាក់ថា ក្រុងតាខ្មៅយើងថែមបាន៤សង្កាត់ទៀតហើយ សូមបងប្អូនជ្រាបជាសាធារណៈ ដោយមានឈ្មោះដូចខាងក្រោម។
ដោយប្រែក្លាយឃុំស្វាយរលំ ទៅជាសង្កាត់ស្វាយរលំ។ ឃុំកោះអន្លង់ចិន ទៅជា សង្កាត់អន្លង់ចិន។ ឃុំសិត្បូ ទៅជា សង្កាត់សិត្បូ និងឃុំរកាខ្ពស់ ទៅជាសង្កាត់រកាខ្ពស់។
រាជរដ្ឋាភិបាលកាលពេលថ្មីៗនេះ បានសម្រេចបង្កើតស្រុក ក្រុង ខណ្ឌចំនួន៦ បន្ថែមទៀតរួមមាន នៅក្នុងខេត្ត-រាជធានីចំនួន៥ គឺ១ រាជធានីភ្នំពេញ បង្កើតខណ្ឌថ្មី២ គឺខណ្ឌបឹងកេងកង និងកំបូល។ ទី២ ខេត្តព្រះសីហនុ បង្កើតក្រុង១ គឺក្រុងកោះរ៉ុង ទី៣ ខេត្តស្ទឹងត្រែង បង្កើតស្រុក១ គឺស្រុកបុរីអូរស្វាយសែនជ័យ ទី៤ ខេត្តកំពង់ធំ បង្កើតស្រុក១ គឺស្រុក តាំងគោក និងទី៥ ខេត្តពោធិ៍សាត់ បង្កើតស្រុក១ គឺស្រុក តាលោសែនជ័យ៕