អភិបានខេត្តព្រះសីហនុបានអះអាងថា ដោយសារតែកំណើនអ្នកវិនិយោគចិនចូលមកបណ្តាក់ទុន នៅក្នុងខេត្តព្រះសីហនុ បានធ្វើឲ្យប្រាក់ចំណូលរបស់ពលរដ្ឋនៅក្នុងខេត្តកើនឡើហូត៣.៣៨០ដុល្លារអាមេរិក។
មានប្រសាសន៍ នៅក្នុងជំនួបជូនពរ និងអបអរសាទរលោក អគ្គរដ្ឋទូត នៃសារធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រជាជនចិននៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានសំដែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះមហាមិត្តចិន ពិសេសអ្នកវិនិយោគទុនចិន ដែលបានជួយមកបណ្តាក់ទុននៅខេត្តព្រះសីហនុ ធ្វើអោយកំណើនចំណូលរបស់ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ឡើងរហូតដល់៣.៣៨០ដុល្លារកាលពីឆ្នាំ ២០១៨ ។
ឯកឧត្តម បន្តថា ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ នឹងបន្តកើនឡើងច្រើនថែមទៀតនៅបណ្តាឆ្នាំខាងមុននេះ។
លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនថ្មីប្រចាំកម្ពុជា បានសំដែងក្តីរីករាយ ចំពោះភាពរីកចំរើនគ្រប់វិស័យនៅខេត្តព្រះសីហនុ ដោយលោកបានអះ អាងថា សមិទ្ឋិផលទាំងនេះបានមកដោយសារភាពយូរអង្វែងនៃប្រវត្តិសាស្ត្រ មិត្តភាព វប្បធ៌ម សេដ្ឋកិច្ច ពាណិជ្ចកម្ម និងចំណងមិត្តភាពខេត្ត-ក្រុងជាបងប្អូន ទើអ្វីៗគ្រប់យ៉ាងបានប្រសើរឡើងរវាងចិន-កម្ពុជា។
ជាមួយគ្នានេះភាគីទាំងពីរ បានប្តេជ្ញារួមគ្នាលុបបំបាត់ភាពអវិជ្ចមាននានាឲ្យអស់នាពេលដ៏ខ្លីខាងមុខ ហើយសន្យានឹងឧបត្ថម្ភគាំទ្រ សហការជាមមួយនឹងសមត្ថកិច្ចទាំងអស់ ពិសេសកងកំលាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕