ពិធី​សម្ពោធ​សាលា​បឋមសិក្សា និង​វិទ្យាល័យ​ចំណេះ​ទូទៅ​បច្ចេកទេស​ឯកជន​សន្ដហ្វ្រង់ស្វ័រ


តាកែវ ៖ សាលា​បឋមសិក្សា និង​វិទ្យាល័យ​ចំណេះ​ទូទៅ​បច្ចេកទេស​ឯកជន​សន្ដហ្វ្រង់ស្វ័រ ត្រូវ​បាន​កសាង​ឡើង​ក្នុង​គោលបំណង​ឲ្យ​សិស្ស​ក្រីក្រ និង​សិស្ស​ពុំ​មាន​សមត្ថភាព​រៀន​ផ្នែក​ចំណេះ​ទូទៅ​ទទួល​បាន​ឱកាស​សិក្សា​ផ្នែក​អប់រំ​បច្ចេកទេស​ ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​ជំនាញ​យ៉ាង​ពិត​ប្រាកដ លទ្ធភាព សមត្ថភាព​កសាង​ជីវភាព​រស់​នៅ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​តាម​ជន​បទ ។ អគារ​សិក្សា អន្តេវាសិកដ្ឋាន សួន​ច្បារ សម្ភារ​បរិក្ខារ និង​អគារ​ផ្សេងៗ​នៅ​ក្នុង​បរិវេណ​សាលា​ត្រូវ​បាន​ទទួល​ការ​ឧបត្ថម្ភ​ ការិយាល័យ​ការ​សិក្សា​ព្រះ​សហគមន៍​កាតូលិក​ប្រទេស​អូស្ត្រាលី។

ពិធី​សម្ពោធ​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ​នា​ព្រឹក​ថ្ងៃ​អង្គារ ០៩រោច ខែ​បុស្ស ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅ​ភូមិ​ចំការទៀង ឃុំ​គុស ស្រុកត្រាំកក់ ខេត្ត​តាកែវ៕