រាជរដ្ឋាភិបាលសម្រេចកាត់យកសង្កាត់ចំនួន០២ ពីក្រុងព្រះសីហនុ មកបង្កើតជាក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុវិញ


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យកាត់យកសង្កាត់ចំនួន០២ ពីក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ គឺសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម មកធ្វើការបង្កើតក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុវិញ ដែលទីតាំងសាលាក្រុងកោះរ៉ុង ត្រូវស្ថិតនៅក្នុងសង្កាត់កោះរ៉ុងសន្លឹម និងមានការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងកោះរ៉ុង ទៅតាមអនុលោមច្បាប់ផងដែរ។ នេះបើតាមអនុក្រឹត្យរបស់សម្ដេចតេជោ ដែលអង្គភាពព័ត៌មាន ទទួលបាននៅរសៀលថ្ងៃទី២៩ ខែមករានេះ៕

ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្ដេចតេជោ៖