ការងារស្តារប្រព័ន្ធប្រឡាយនាំទឹក និងការងារសាងសង់ស្ថានីយបូមទឹកហ៊ុន សែនទី១៤ សុផា មានទីតាំងស្ថិតនៅក្នុង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានចាប់ផ្តេីមដំណេីរការហេីយ ។
កាលពីថ្ងៃចន្ទ ៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៩ខែមករា ឆ្នាំ ២០១៩ នាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានចាប់ផ្តេីមដំណេីរការស្តារប្រព័ន្ធប្រឡាយនាំទឹក និងសាងសង់ស្ថានីយបូមទឹកហ៊ុន សែនទី១៤ សុផា មានទីតាំងស្ថិតនៅក្នុងឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។