ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន អញ្ជើញជាអធិបតីក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ នូវអគារសិក្សាថ្មី១ខ្នង មាន៥បន្ទប់ និងអគារអន្តេវាសិកដ្ឋានសិស្សប្រុស១ខ្នង នៅវិទ្យាល័យស្រុកឯកភ្នំ ខេត្តបាត់ដំបង


ព្រឹកថ្ងៃសុក្រ ៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ នូវអគារសិក្សាថ្មី១ខ្នង មាន៥បន្ទប់ និងអគារអន្តេវាសិកដ្ឋានសិស្សប្រុស១ខ្នង ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡានៅវិទ្យាល័យស្រុកឯកភ្នំ ស្ថិតក្នុងភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ គណៈប្រតិភូក្រសួង អប់រំ យុវជន និងកីឡា លោក ដានីញ៉ែល ម៉ាកូស៊ីកហ្វ្រ៊ីដ សហស្ថាបនិកសមាគមអង្គការសម្រេចសុបិន្តកុមារលោកប្រធានម្ទីរ អង្គភាព អភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាបអាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន យុវនារី និងប្រជាពលរដ្ឋក្នុងស្រុកឯកភ្នំ បានអញ្ជើញចូលរួមយ៉ាងច្រើនកុះរ ។

សូមជម្រាបថា អគារសិក្សា និអន្តេវាសិកដ្ឋានងនេះ ជាអំណោយរបស់អង្គការសមាគមសម្រេចសុបិន្តកុមារ ដែរមាន៥បន្ទប់ អំពីបរតុងប្រក់ក្បឿង ដែលបំពាក់ដោយគ្រឿងសង្ហារឹម និងបង្គន់អនាម័យចំនួន៥ លើផ្ទៃដីទំហំ ៣៦០ម៉ែ្រតការ៉េ ដោយចាប់ផ្តើមកសាង កាលពីថ្ងៃទី ០១ កញ្ញា ឆ្នាំ២០១៨ រួចរាល់ជាស្ថាពរនៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០១៨ ដែលចំណាយទឹកប្រាក់អស់ចំនួន ៥៣,៦០០ដុល្លា និងាអគារអន្តេវាសិកដ្ឋាន សាងសង់លើផ្ទៃដីទំហំ ៥៦ម៉ែត្រការ៉េ ចំណាចទឹកប្រាកអស់ចំនួន ៤៣,០០០ ដុល្លា ។
លោក ម៉ឹល សុផល អភិបាលស្រុកឯកភ្នំ បានឲ្យដឹងថា បច្ចុប្បន្នស្រុកឯកភ្នំមានសាលាវិទ្យាល័យ១, អនុវិទ្យាល័យ៨, បឋមសិក្សា៣៧ និងមត្ដេយសិក្សាចំនួន២២ ។ សម្រាប់គ្រូបង្រៀននៅឃុំកោះជីវៀង និងឃុំព្រែកចាស់ ក្នុងនោះគ្រូក្របខ័ណ្ឌចំនួន៤៩នាក់ ស្រី១៦នាក់ និងគ្រូកិច្ចសន្យាចំនួន២៩នាក់ ស្រី២៣នាក់ ៕ លោកអភិបាលស្រុក ក៏បានលើកឡើងពីបញ្ហាខ្វះគ្រូបង្រៀន ជាពិសេសនៅនៅតំបន់ជួបការលំបាកទាំង២ឃុំនៅលើដីលិចទឹក គឺឃុំកោះជីវាំង និងឃុំព្រៃចាស់ គ្រូបង្រៀនដែលទទួលបានក្របខ័ណ្ឌហើយតែងតែប្តូរមកវិញ ព្រោះការធ្វើរដំណើរ និងស្នាក់នៅជួបការលំបាក ភាគច្រើនអត់ចេះហែលទឹក ជាពិសេសគ្រូស្រីៗ ។
លោក អភិបាលស្រុក ក៏បានសំណូមពរដល់ ឯកឧត្តម រដ្ឋមន្ត្រី ក្នុងកាផ្តល់អាទិភាពដល់យុវជនដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលមានទីលំនៅនៅទីនោះផ្ទាល់ឲ្យបានប្រឡងជាប់ជាគ្រូក្របខ័ណ្ឌ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់ ដល់បេក្ខជនប្រឡងធ្វើគ្រូបង្រៀន ស្ម័គ្រចិត្តទៅបង្រៀននៅឃុំចំនួន២ គឺឃុំកោះជីវាំង និងឃុំព្រែកចាស់ ជាប់នឹងបឹងទន្លេសាប ជាតំបន់លិចទឹក ស្ថិតក្នុងស្រុកឯកភ្នំ ។
ឯកឧត្តមបណ្ឌិតសភាចារ្យបានបន្តទៀតថា ចាប់ពីឆ្នាំ២០១៩នេះទៅ យុវជនដែលស្ម័គ្រចិត្តទៅបង្រៀននៅឃុំទាំង២នេះ មុននឹងដាក់ពាក្យប្រឡង ត្រូវជួបនាយកសាលា ធ្វើកិច្ចសន្យាកុងត្រាឲ្យបានត្រឹមត្រូវ តែនៅពេលប្រឡងជាប់ហើយ តែមិនទៅបង្រៀនក្រសួងក៏មិនឲ្យសញ្ញាប័ត្រ និងក្របខ័ណ្ឌដែរ ៕