មួកសុវត្ថិភាពត្រូវបានចែកដល់ សិស្សានុសិស្ស នៅក្រុងស្វាយរៀងហើយ


នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង រួមទាំងមានការចូលរួមពីលោកនាយកវិទ្យាល័យស្វាយរៀង តំណាងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានរៀបចំកម្មវិធីចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យស្វាយរៀង ក្រុងស្វាយរៀង ដែលមានអ្នកចូលរួមជាសិស្សានុសិស្ស យុវជនកាយរិទ្ធិ យុវជនស.ស.យ.កនៃវិទ្យាល័យស្វាយរៀង សរុបចំនួនប្រមាណ ១.៥៦៣នាក់
បានធ្វើការចែកជូនសម្ភារៈមានដូចជា៖
១.មួកសុវត្ថិភាព ១១០មួក
២.សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ៨០០ក្បាល
៣.ស្ទីកឃ័រចំណាំងផ្លាត ៨០០សន្លឹក
៤.សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ៨០០ក្បាល
៥.ខិតបណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ៨០០ ច្បាប់
៦.ផ្ទាំងសញ្ញាថ្មើរជើង ៥០ផ្ទាំង
កម្មវិធីអប់រំផ្សព្វផ្សាយនាពេលនេះ រៀបចំឡើងដើម្បីផ្តល់នូវចំណេះដឹងបន្ថែមស្តីពីសុវត្ថិភាពចរាចរណ៍ដល់អ្នកប្រើប្រាស់ផ្លូវ ជាពិសេសសិស្សានុសិស្ស ដែលស្ថិតក្នុងវ័យប្រើប្រាស់កង់ ឬម៉ូតូ ជាមធ្យោបាយធ្វើដំណើរ និងជាជនងាយរងគ្រោះថ្នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ឱ្យមានការយល់ដឹងកាន់តែច្បាស់ ក៏ដូចជាការពញ្ញាក់ស្មារតីឱ្យមានការប្រុងប្រយ័ត្ន ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាឱ្យបានខ្ជាប់ខ្ជួន និងយកចំណេះដឹងដែលខ្លួនទទួលបានទៅអប់រំ និងផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ និងមិត្តភក្តិ។