កម្ពុជា​កំពុង​ជំរុញការ​ផ្សព្វផ្សាយ​ ​និង​ទាក់ទាញ​ទេសចរ​ពីទី​ផ្សារ​ហ្វីលីពីន​


ហ្វីលីពីន​៖​ ​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួងទេសចរណ៍​ ​បាន​នឹង​កំពុង​ជ​ម្រុ​ញការ​ផ្សព្វផ្សាយ​ពី​សក្ក​ដានុ​ពល​ទេសចរណ៍​របស់​ខ្លួន​ ​និង​ទាក់​ទេសចរ​ពីទី​ផ្សារ​ហ្វីលីពីន​ ​ឪ្យ​មក​កម្សាន្ត​កម្ពុ​ជា​ឪ្យ​បាន​កាន់តែ​ច្រើន​ថែមទៀត​ ​ជាពិសេស​ជំរុញ​យុទ្ធនាការ​ផ្សព្វផ្សាយ​ទេសចរណ៍​ ​កម្ពុ​ជាៈ​ ​ព្រះរាជាណាចក្រ​អ​ច្ឆ​រិយៈ​ ​ផ្តល់​ភាព​កក់ក្តៅ​(​Cambodia​:​ ​Kingdom​ ​of​ ​Wonder​-​Feel​ ​the​ ​Warmth​) ​និង​ផ្សព្វផ្សាយ​ពី​វេទិកា​ទេសចរណ៍​អាស៊ាន​ ​(​ATF2021​)​ដែល​កម្ពុជា​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ២០២១​ ​ខាងមុខនេះ​។​

​ឯកឧត្តម​ ​គុជ​ ​បញ្ញា​សា​ ​អនុរដ្ឋ​លេខាធិការ​ក្រសួងទេសចរណ៍​ ​នៅក្នុង​ពិ​ពរ័​ណ៍​ទេសចរណ៍​អន្តរជាតិ​ ​International​ ​Travel​ ​Trade​ ​Expo​-​ITTE​ ​Manila​,​ ​Philipines​ ​2019​ ​នៅ​ប្រទេស​ហ្វីលីពីន​បាន​ឪ្យ​ដឹង​ថា​ ​កម្ពុជា​បាន​បង្ហាញ​នូវ​មោទនភាព​ ​និង​កិត្តិយស​ ​ព្រម​ជាមួយនឹង​សកម្មភាព​ជំរុញ​ផ្សព្វផ្សាយ​ ​គោលដៅ​ទេសចរណ៍​កម្ពុជា​ដ៏​ទាក់ទាញ​ ​នៅក្នុង​ព្រឹត្តិ​ការណ៍​ដ៏​សារសំខាន់​នេះ​ ​រួមមាន​៖​ ​កម្ពុជា​មាន​ស្តង់​ពិព័រណ៍​ដើម្បី​ជ​ម្រុ​ញ​ផ្សព្វ​ផ្សា​យស​ក្តានុ​ពល​ទេសចរណ៍​ ​ការ​ជួប​ផ្ទាល់​ជាមួយ​អ្នកទិញ​ ​និង​អ្នកលក់​ ​ប្រតិបត្តិ​ករ​ទេសចរណ៍​ដើម្បី​ជំរុញ​អាជីវកម្ម​ ​ផលិតផល​ ​កញ្ចប់​ទស្សនកិច្ច​ ​និង​ទេសចរណ៍​។​

​ឯកឧត្តមបន្ត​ថា​ ​ជាមួយគ្នា​នោះ​ ​កម្ពុជា​បាន​ធ្វើ​បទ​បង្ហាញ​អំ​ពី​សក្តា​នុ​ពល​សម្បូរណ៍​បែប​ ​ការ​រីកចម្រើន​នៃ​វិស័យ​ទេសចរណ៍​ ​ក៏ដូចជា​ការធានា​បាន​ដ៏​ប្រសើរ​នូវ​សុខ​សន្តិភាព​ ​ស្ថិរភាព​សង្គម​ ​សំដៅ​បន្ត​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​ ​ដែល​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ដល់​អ្នកចូលរួម​ ​និង​ក្រុមហ៊ុនទេសចរណ៍​ហ្វីលីពីន​ដែល​នឹង​ធ្វើការ​រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​ ​មកកាន់​ព្រះរាជា​ណ​ចក្រ​កម្ពុជា​។​

​ឯកឧត្តមបន្ថែម​ថា​ ​ប្រតិភូ​កម្ពុជា​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ហ្វីលីពីន​ ​ក្រុមហ៊ុន​ឯកជន​ ​និង​ប្រតិបត្តិ​ករ​ទេសចរណ៍​ជា​ច្រើ​ដើម្បី​កិច្ចសហការ​ជំរុញ​ទេស​ចរ​ណ៍​កម្ព​ជា​ទៅកាន់​ទីផ្សារ​ហ្វីលីពីន​ ​និង​ជំរុញ​ការ​ទស្សនា​ទៅវិញ​ទៅ​មក​ ​(​two​-​way​ ​visit​) ​រវាង​ប្រទេស​ទាំងពីរ​ ​កម្ពុជា​-​ហ្វីលីពីន​។​

​ប្រទេស​ហ្វីលីពីន​ជា​ប្រទេស​ដែ​លល​មាន​ប្រជុំកោះ​ដ៏​ធំ​ជាច្រើន​ ​រហូតដល់​ទៅ​ជាង៧,០០០កោះ​នៃ​មហា​ ​សមុទ្រ​ប៉ាស៊ីហ្វិក​ ​ហើយ​នៅ​ឆ្នាំ២០១៨​ ​ប្រទេស​ ​Philipines​ ​ទទួល​ ​បាន​ទេសចរ​អន្តរជាតិ​ចំនួន​ប្រមាណ​ ​៧.១​ ​លាន​នាក់​។​ ​ការ​ហោះ​ត្រង់​រវាង​ទីក្រុង​ម៉ានីល​-​ទីក្រុង​ភ្នំពេញ​ ​ដែល​នឹង​ដំណើរការ​ចាប់ពី​ថ្ងៃទី០១​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​នឹង​ជំរុញ​លំហូរ​ភ្ញៀវ​ទេសចរ​កាន់តែ​ប្រសើរ​បន្ថែម​ទៀត​ចូល​ ​មក​ទស្សនា​កម្ពុជា​៕​