ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានទទួលជួបឯកឧត្តម Lorenzo Galanti ឯកអគ្គរដ្ឋទូតអុីតាលីថ្មី​ ប្រចាំព្រះរាជាណាចក្រកម្ពុជា


នៅរសៀលថ្ងៃទី ១១ ខែកុម្ភ: ឆ្នាំ ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានទទួលជួបឯកឧត្តម Lorenzo Galanti ឯកអគ្គរដ្ឋទូតអុីតាលីថ្មី​ ប្រចាំព្រះរាជាណាចក្រកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។