ឯកឧត្តម សុខ ឥសាន៖ លោក ប៉ែន សុវណ្ណ មិនមែនជាបិតា៧មករា ដូចជនមួយចំនួន អះអាងនោះទេ


ឆ្លើយតបទៅនឹងការលើកឡើង របស់អ្នកលើកឡើងមួយចំនួន ថា លោក ប៉ែន សុវណ្ណ ជាបិតា៧មករា ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា៖
១. លោក ប៉ែន សុវណ្ណ ប្រឆាំងនឹងវត្តមានកងទ័ពវៀតណាម ដែលមានវត្តមាន នៅកម្ពុជា ដើម្បីមកជួយបណ្តេញបនប្រល័យពូចជសាសន៍ ពីកម្ពុជា។
២. លោក ប៉ែន សុវណ្ណ ប្រឆាំង នឹងផែនការ ក៥ ដែលជាផែនការទប់ស្កាត់មិនអោយវិលមកវិញ កាប់សម្លាប់ប្រជាជនសារជាថ្មីឡើងវិញ។
៣. លោក ប៉ែន សុវណ្ណ បានប្រឆាំងនឹងការរស់រានមានជីវីត របស់ប្រជាជនកម្ពុជា ទាំងក្នុងរបបប្រល័យពូជសាសន៍ ខ្មែរក្រហម ប៉ុលពត ទាំងក្រោយរំដោះ៧មករា ១៩៧៩។
ដូច្នេះ លោក ប៉ែន សុវណ្ណ មិនមែនជា បិតា៧មករា ដូចការអះអាងរបស់ជនមួយចំនួននោះទេ។