សកម្មភាពនៃកិច្ចដំណើរការកែលម្អ ប្រព័ន្ធប្រឡាយស្រោចស្រព ស្ទឹងកែវ


សកម្មភាពនៃកិច្ចដំណើរការកែលម្អ និងថែទាំប្រចាំ (O&M) ប្រព័ន្ធប្រឡាយស្រោចស្រព ស្ទឹងកែវ ដែលមានប្រវែងសរុប ១.៦៦៥ ម លាតសន្ធឹងលើឃុំស្ទឹងកែវ និងឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ។ ប្រព័ន្ធប្រឡាយនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ៩៦៥ ហត និងស្រូវដើមរដូវ ៥៤០ ហត ។

ថ្ងៃពុធ ៩កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៩ ។