រដ្ឋលេខាធិការក្រសួងធនធានទឹក​ និងឧតុនិយម អញ្ជើញចុះពិនិត្យការងារសាងសង់ស្ថានីយបូមទឹក ហ៊ុន សែន ទី ៥១ នៅ ក្រុងក្រចេះ


ថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៩ ឯកឧត្តមបណ្ឌិត ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ អមដំណើរដោយឯកឧត្តម​ ឈា​ ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស មន្ត្រីនាយកដ្ឋានធារាសាស្ត្រកសិកម្ម ព្រមទាំងមានការចូលរួមពីប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់ស្ថានីយបូមទឹក ហ៊ុន សែន ទី ៥១ ស្ថិតនៅ ក្រុងក្រចេះ ខេត្តក្រចេះ។

គិតរហូតមកដល់បច្ចុប្បន្ននេះ ការងារសាងសង់ស្ថានីយ៍បូមទឹកខាងលើសម្រេចបានប្រមាណ ៩៥ ភាគរយ ហើយ។ នេះជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាល ដែលជាចំណងដៃជូនបងប្អូនប្រជាពលរដ្ឋក្នុងទីរួមខេត្តក្រចេះ ដើម្បីបូមរំដោះជំនន់ទឹកភ្លៀងនារដូវវស្សាខាងមុខ។