នយោបាយបោកលុយ៖ គ្រាន់តែត្រឡប់មកកម្ពុជាវិញ ហេតុអ្វីបានជា សម រង្ស៊ី ត្រូវការលុយ៣០ម៉ឺនដុល្លា?


ថ្លែងក្នុងកម្មវិធីសំឡេងការពិត ដើម្បីប្រជាជន ឯកឧត្តម ជុំ កុសល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍ថា៖ ទណ្ឌិត សម រង្ស៊ី ថាមករំដោះ ថាតើការមករំដោះដោយរបៀបណា?

ឯកឧត្តម ជុំ កុសស បានបង្ហាញជាទស្សនៈថា តាមការមើលឃើញ ទណ្ឌិត សម រង្ស៊ី អាចប្រើប្រាស់វិធីនេះជាមួយអ្នកគាំទ្រខ្លូនមួយចំនួននៅក្រៅប្រទេស ដែលកំពុងខ្មែរង៉ុបង៉ល់ នៅក្រៅប្រទេស ដើម្បីប្រើប្រាស់បោកលុយរបស់ខ្មែរខ្លះនៅក្រៅប្រទេស ព្រោះគេបាននិយាយហើយថា តម្រូវការលុយដល់ទៅ៣០ម៉ឺនដុល្លារ ដើម្បីចូលមកកាន់កម្ពុជា។

ឯកឧត្តម បានបន្តថា ក្នុងករណី ដែលទណ្ឌិត សម រង្ស៊ី មានឆន្ទៈពិតប្រាកដថានឹងចូលមករំដោះប្រទេសនៅឆ្នាំ២០១៩មែន មិនចាំបាច់ប្រកូកប្រកាស គៀងគររកលុយទៅដល់៣០ម៉ឺនដុល្លារពីអ្នកគាំទ្រមួយចំនួនពី​ប្រទេសក្រៅយកមកធ្វើអីទេ។

 

នយោបាយបោកលុយ៖ គ្រាន់តែត្រឡប់មកកម្ពុជាវិញ ហេតុអ្វីបានជា សម រង្ស៊ី ត្រូវការលុយ៣០ម៉ឺនដុល្លា?

នយោបាយបោកលុយ៖ គ្រាន់តែត្រឡប់មកកម្ពុជាវិញ ហេតុអ្វីបានជា សម រង្ស៊ី ត្រូវការលុយ៣០ម៉ឺនដុល្លា?

បាន​បង្ហោះ​ដោយ យុវជន៧មករា នៅ អង្គារ 5 កុម្ភៈ 2019