ឯកឧត្តម ជុំ កុសល ចោទជាសំណួរទៅកាន់ទណ្ឌិតរត់ចោលស្រុកថា ចង់រំដោះកម្ពុជាចេញពីអ្វីវិញ…?


ថ្លែងក្នុងកម្មវិធីសំឡេងការពិត ដើម្បីប្រជាជន ឯកឧត្តម ជុំ កុសល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍ថា៖ ប្រទេសកម្ពុជាយើបច្ចុប្បន្ន កំពុងមានសុខសន្ដិភាព ហើយទណ្ឌិតប្រកាសនឹងវិលចូលស្រុកនៅឆ្នាំ២០១៩ ដើម្បីរំដោះប្រទេសជាតិចេញពីរបបផ្ដាច់ការ ចុះពាក្យថារំដោះនេះ តើបងប្អូនយល់?

ឯកឧត្តម បានបន្តថា ពាក្យរំដោះដែលបានធ្លាប់លឺ គឺពីសម័យខ្មែរក្រហម យើងបានរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ០៧ មករា ១៩៧៩ គឺយើងបានរំដោះពីរបបប្រល័យពូជសាសន៍ ហើយក្រៅពីនោះ រដ្ឋាភិបាលបានខិតខំរំដោះប្រជាជនរបស់ខ្លួន ចាកចេញពីឥទ្ធិពលនៃសង្គ្រាមត្រជាក់ ខិតខំរំដោះខ្លូនចេញពីក្រីក្រ ខិតខំរំដោះខ្លួនចេញពីវិបត្តិនយោបាយ រវាងខ្មែរនឹងខ្មែរ ខិតខំស្វែងរកដំណោះស្រាយ បញ្ហាជាតិ រំដោះខ្លួនចេញពីភាពលំបាក សព្វបែបយ៉ាងទម្រាំ បានមកដល់ថ្ងៃនេះ។

ឯកឧត្តម ជុំ កុសល ថា រាជរដ្ឋាភិបាលកម្ពុជាបានរំដោះខ្លូនចេញពីសង្គ្រាមរ៉ាំរៃជាង៣០ឆ្នាំ ចឹងពាក្យថា រំដោះ គឺកម្ពុជាយើងបានឆ្លងកាត់ ច្រើនដំណាក់កាលមកហើយ ល្មមបានពេលនេះគឺយើងបានសន្ដិភាព នឹងការអភិវឌ្ឍន៍ នៅក្នុងដំណាក់កាលកម្ពុជា ក្រោមការដឹកនាំដោយសម្ដេចតេជោ កំពុងតែឋិតនៅលើផ្លូវអភិវឌ្ឍន៍ក្រោមម្លប់សន្ដិភាព ទន្ទឹមនេះរាជរដ្ឋាភិបាលក៏បានខិតខំ អនុវត្តនូវការកែរទម្រង់ អោយកាន់តែមានប្រសិទ្ធភាពថែមទៀតនៅចំណុចអសកម្ម នឹងចំណុចខ្វះខាត អ្វីដែលនៅចំពោះមុខដែលរាជរដ្ឋាភិបាលធ្វើក្រៅពីកសាងប្រទេស គឺកែទម្រង់ ដែលអសកម្មអោយមានភាពប្រសើរឡើងបច្ចុប្បន្ននឹងគឺមានប៉ុន្នឹង។ ឯកឧត្តមបានចោទជាសំណួរថា ទណ្ឌិត នៅក្រៅស្រុកគេថាគេនឹងចូលក្នុងប្រទេសដើម្បីរំដោះ តើគេរំដោះប្រទេសចេញពីណា?

 

ឯកឧត្តម ជុំ កុសល សួរទៅទណ្ឌិតរត់ចោលស្រុក

ឯកឧត្តម ជុំ កុសល ចោទជាសំណួរទៅកាន់ទណ្ឌិតរត់ចោលស្រុកថា ចង់រំដោះកម្ពុជាចេញពីអ្វីវិញ…?

បាន​បង្ហោះ​ដោយ យុវជន៧មករា នៅ អង្គារ 5 កុម្ភៈ 2019