នៅព្រឹក ថ្ងៃសៅរ៍ ១២កេីត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្ដម ខៀវ កាញារីទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងលោកជំទាវ អមដំណើរដោយ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានចូលរួមពិធីសម្ភោធ សមិទ្ធផលនានា នៅវត្តនាគនិគ្រោះធារាម ហៅវត្តជីហែ ស្ថិតនៅក្នុងភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម
ឯកឧត្ដម ខៀវ កាញារីទ្ធិ នឹងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធ សមិទ្ធផលនានា នៅវត្តនាគនិគ្រោះធារាម ហៅវត្តជីហែ
