ឯកឧត្តមអ៊ុន ចាន់ដា រួមជា មួយប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញចុះចែកទឹកសម្រាប់ប្រើ ប្រាស់ដល់អ្នកទោសនៅក្នុងអង្គភាពពន្ធនាគារខេត្ត


ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៩ នេះឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ រួមជា មួយប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញចុះចែកទឹកសម្រាប់ប្រើ ប្រាស់ដល់អ្នកទោសនៅក្នុងអង្គភាពពន្ធនាគារខេត្ត។ជាមួយគ្នានោះឯកឧត្តមក៏បានអញ្ជើញពិនិត្យមើលការខួងអណ្តូងទឹកសម្រាប់ប្រើប្រាស់ក្នុងពន្ធនាគារផងដែរ ដែលអណ្តូងទឹកនេះជាអំណោយរបស់ឯកឧត្តមលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧត្តុនិយម។