រសៀលថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៩ លោក ងួន ប៊ុណ្ណាន អភិបាល នៃគណ:អភិបាលស្រុកអូររាំងឪ បានដឹកនាំកិច្ចប្រជុំគណ:អភិបាលស្រុក និងមានការចូលរួមពីការិយាល័យពាក់ព័ន្ធ ដេីម្បីជ្រេីសរេីសទីតាំងសាងសង់អគារការិយាល័យច្រកចេញចូលតែមួយនៅរដ្ឋបាលស្រុកអូររាំងឪ។ ប៉ុន្តែ នៅចំពោះមុខរដ្ឋបាលស្រុកនឹងរៀបចំយន្តការច្រកចេញចូលតែមួយ ដេីម្បីងាយស្រួលក្នុងការបម្រេីសេវាសាធារណ:ជូនប្រជាពលរដ្ឋ នៅពេលអគារសាងសង់រួចនឹងអនុវត្តជាការិយាល័យច្រកចេញចូលតែមួយតែម្តង។
អភិបាលស្រុកអូររាំងឪ បានដឹកនាំកិច្ចប្រជុំគណ:អភិបាលស្រុក
