អភិបាលស្រុកអូររាំងឪ​ បានដឹកនាំកិច្ចប្រជុំគណ:អភិបាលស្រុក​


រសៀលថ្ងៃពុធ​ ១រោច​ ខែមាឃ​ ឆ្នាំ​ច​ សំរឹទ្ធិ​ស័ក​ ព.ស២៥៦២​ ត្រូវ​នឹង​ថ្ងៃទី​២០​ ខែកុម្ភ:​ ឆ្នាំ​២០១៩​ លោក​ ងួន​ ប៊ុណ្ណាន​ អភិបាល​ នៃគណ:អភិបាលស្រុកអូររាំងឪ​ បានដឹកនាំកិច្ចប្រជុំគណ:អភិបាលស្រុក​ និងមានការចូលរួមពីការិយាល័យពាក់ព័ន្ធ​ ដេីម្បីជ្រេីសរេីសទីតាំងសាងសង់អគារការិយាល័យច្រកចេញចូលតែមួយ​នៅរដ្ឋបាលស្រុក​អូររាំងឪ​។ ប៉ុន្តែ​ នៅចំពោះមុខរដ្ឋបាលស្រុកនឹងរៀបចំយន្តការច្រកចេញចូលតែមួយ​ ដេីម្បីងាយស្រួលក្នុងការបម្រេីសេវាសាធារណ:ជូនប្រជាពលរដ្ឋ​ នៅពេលអគារសាងសង់រួចនឹងអនុវត្តជាការិយាល័យច្រកចេញចូលតែមួយតែម្តង។