អភិបាលខេត្ត​ព្រះសីហនុ​​សង្ឃឹម​​អ្នក​​ធុរជន​ចិន​​នឹង​​មក​​វិនិយោគ​​នៅ​​ខេត្ត​ថែមទៀត​


​ព្រះសីហនុ​៖​ ​អភិបាលខេត្ត​ព្រះសីហនុ​ ​ឯកឧត្តម​ ​យន្ត​ ​មីន​ ​បាន​មានប្រសាសន៍​ថា​ ​ ​ឯកឧត្តម​​សង្ឃឹមថា​ ​អ្នក​វិនិយោគ​ចិន​នឹង​បន្តម​កវិ​និ​យោគ​នៅ​ខេត្ត​ព្រះសីហនុ​ ​កាន់តែ​ច្រើន​ថែមទៀត​ ​ដោយ​ ​ឯកឧត្តម​​លើកឡើង​ពី​សក្តា​នុ​ពល​ជាច្រើន​ដែល​ខេត្ត​នេះ​មាន​។​

​ក្នុង​ជំនួប​ជាមួយ​ប្រតិភូ​ទីក្រុង​ ​WU​ ​XI​ ​ដឹកនាំ​ដោយ​លោក​ ​YANG​ ​LIQUN​ ​អនុប្រធាន​សមាគម​វប្បធម៌​អន្តរជាតិ​ខេ​ត្ត​ជាំ​ង​ស៊ូ​ ​កាលពី​ល្ងាច​ថ្ងៃទី២០​ ​កុម្ភៈ​កន្លងមក​ ​ ​ឯកឧត្តម​ ​យន្ត​ ​មីន​បាន​ជំរាប​ជូន​ពី​សក្តា​នុ​ពល​របស់​ខេត្ត​ ​នៅ​ឆ្នាំ២០១៨​ ​ដោយ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​មាន​ប្រាក់ចំណូល​កើន​ដល់៣.៣៧៣ដុល្លា​អាមេរិក​ ​ក្នុង​មនុស្សម្នាក់​។​ ​ខេត្ត​មាន​កំពង់ផែ​ទឹកជ្រៅ​តែមួយគត់​ ​នៃ​ប្រទេស​កម្ពុជា​ ​មាន​ទំនិញ​ឆ្លងកាត់​ ​កុងតឺន័រ​ចេញចូល៧៣ភាគរយ​ ​។​ ​ប្រជាពលរដ្ឋ​ប្រកបមុខរបរ​មាន​ដូចជា​ ​ទេសចរណ៍​ ​ឧស្សាហកម្ម​ ​កសិកម្ម​។​

​លើស​ពីនេះ​ខេត្ត​ព្រះសីហនុ​ ​មាន​ឆ្នេរខ្សាច់​ប្រវែង១៧៥គីឡូម៉ែត្រ​ ​និង​ដាក់បញ្ចូល​ជាស​មា​ ​ជិ​ក​ក្លឹប​ឆ្នេរ​ស្អាត​ជាងគេ​លើ​ពិភពលោក​ ​មាន​កោះ​ចំនួន៣២​ ​ប្រកប​ដោ​យស​ក្ដា​នុ​ ​ពល​ ​មាន​ដូចជា​ ​ផ្កាថ្ម​ ​ជីវៈ​ចម្រុះ​បាតសមុទ្រ​ ​។​ ​

​ខេត្ត​មានផ្លូវ​គមនាគមន៍៤ផ្លូវទឹក​ ​ផ្លូវគោក​ ​ផ្លូវដែក​ ​និង​ផ្លូវអាកាស​ ​ហើយ​ព្រលា​នយន្ត​ហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ ​បាន​ដំណើរការ​ហោះហើរ​ទៅកាន់​បរទេស​កាន់តែ​ច្រើន​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​។​ ​ជាមួយគ្នា​នេះ​ប្រជាពលរដ្ឋ​កម្ពុជា​ ​និង​ប្រជាពល​រដ្ឋ​ចិន​មាន​ទំនាក់ទំនង​ល្អ​ ​វប្បធម៌​ ​ទំនៀម​ទំ​លាប់​ប្រពៃណី​ស្រដៀងគ្នា​។​

​ ​ឯកឧត្តម​ ​យន្ត​ ​មីន​បាន​បន្ត​ទៀត​ថា​ ​ដោយមាន​ការ​គាំទ្រ​ពី​មិត្ត​ចិន​ ​ក្នុង​ការអនុវត្ត​គោលនយោបាយ​ផ្លូវ​មួយ​ ​ខ្សែក្រវាត់​មួយ​ ​និង​ផ្លូវ​សូត្រស​មុទ្រ​ ​ធ្វើឲ្យ​អ្នក​វិនិយោគ​ចិន​ ​ចាប់អារម្មណ៍​មក​ធ្វើ​កា​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​មានការ​កើនឡើង​ ​ពិសេស​តំបន់​សេដ្ឋកិច្ច​ក្រុង​ព្រះសីហនុ​ ​ដែល​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​បង្កើន​កំណើន​សេដ្ឋកិច្ច​ជាតិ​ ​ផ្តល់​ការងារ​ ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ ២ម៉ឺន​នាក់​។​

​លោក​ ​YANG​ ​LIQUN​ ​អនុប្រធាន​សមាគម​វប្បធម៌​អន្តរជាតិ​ខេ​ត្ត​ជាំ​ង​ស៊ូ​ ​មានប្រសាសន៍​ថ្លែងអំណរគុណ​អភិបាលខេត្ត​ ​បាន​ជួយ​គាំទ្រ​ដល់​អ្នក​វិ​និ​យោ​ចិន​ ​មក​ធ្វើការ​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​ ​ពិសេស​ដោយមាន​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ខេ​ត្ត​ជាំ​ង​ស៊ូ​ ​និង​ខេត្ត​ព្រះសីហនុ​ ​អនុវត្ត​នូវ​នយោបាយ​ផ្លូវ​មួយ​ ​ខ្សែក្រវាត់​មួយ​របស់​ប្រធានាធិបតី​ចិន​ ​រយៈពេល១០ឆ្នាំ​កន្លងមក​ ​ទទួល​បាន​នូវ​សមិទ្ធិ​ផល​ជាច្រើន​ ​ហើយ​ភាគ​គី​ទាំង២មាន​ទំនាក់​ ​ទំនង​សេដ្ឋកិច្ច​ ​វប្បធម៌​ប្រពៃណី​ដូចគ្នា​។​ ​លោក​សង្ឃឹមថា​ ​“​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​​និង​បញ្ជូន​ក្រុមការងារ​ទៅ​ផ្សព្វផ្សាយ​ពី​សក្តា​នុ​ពល​ទេសចរណ៍​របស់​ខេត្ត​ព្រះ​សី​ហន​នូវ​ខេ​ត្ត​ជាំ​ង​ស៊ូ​”​៕​