គណបក្សប្រជាជនកម្ពុជា បានប្រារព្វសន្និបាតគណៈកម្មាធិការកណ្ដាល លើកទី៣៩ អាណត្តិទី៥ នៅថ្ងៃទី ៩ ១០ ខែមករា ឆ្នាំ ២០១៦ ក្រោមអធិបតីភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស ព្រមទាំងសម្ដេចក្រឡាហោម ស ខេង សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សទាំងពីរ និងសមាជិកគណៈអចិន្រ្តៃយ៍គណបក្ស ដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សចំនួន ៥០៧នាក់ និងបើកទូលាយឲ្យមានការចូលរួមពី សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រុមការងារចុះជួយរាជធានី ខេត្ត គណៈចលនាមហាជន និងមន្រ្តីជាន់ខ្ពស់មួយចំនួននៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ធ្វើឲ្យចំនួនសរុបនៃអ្នកចូលរួមមានចំនួន ១៤៩៦នាក់ ដើម្បីពិភាក្សា និងអនុម័តលើរបាយការណ៍ស្ដីពី សភាពការណ៍ និងការងារគណបក្សឆ្នាំ ២០១៥ និងទិសដៅភារកិច្ចឆ្នាំ ២០១៦ ដែលគណៈអចិន្រ្តៃយ៍គណៈកម្មធិការកណ្ដាល បានរៀបចំ និងអាចពិភាក្សាបញ្ហាផ្សេងៗ ព្រមទាំងស្ដាប់អនុសាសន៍បូកសរុប និងផ្ដាំផ្ញើរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។
គណបក្សប្រជាជនកម្ពុជា រៀបចំសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៩
