គណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹង អភិបាលនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អប់រំ យុវជន កីឡា មន្ទីរ ធម្មការ សាសនា មន្ទីរ វប្បធម៌ វិចិត្រសិល្បៈ និងមន្ទីទេសចរណ៍ ខេត្តកែប


នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង២:៣០នាទី នៅសាលប្រជុំសាលាខេត្តកែប គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍(គណៈកម្មការទី៧ព្រឹទ្ធសភា)ដឹកនាំដោយឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹង អភិបាលនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អប់រំ យុវជន កីឡា មន្ទីរ ធម្មការ សាសនា មន្ទីរ វប្បធម៌ វិចិត្រសិល្បៈ និងមន្ទីទេសចរណ៍ ដឹកនាំដោយឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប ដើម្បីស្វែងយល់ពីសភាពការណ៍របស់ខេត្ត និងការអនុវត្តរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ការលំបាក និងបញ្ហាប្រឈម ព្រមទាំងសំណូមពរនានារបស់ខេត្ត និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ដែលជួបប្រទះក្នុងការអនុវត្តការងារកន្លងមក។