កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នៃ​គំរោង​អនុវត្ត​កិច្ច​ព្រមព្រៀង​ដឹកជញ្ជូន​​ឆ្លងកាត់​ព្រំដែន


កម្ពុជា​កំពុង​ត្រៀម​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ ​កិច្ចប្រជុំ​លើក​ទី៧នៃ​គណៈកម្មាធិការ​រួម​សម្រាប់​អនុវត្ត​កិច្ច​ព្រម​ ​ព្រៀង​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ ​ក្រោម​ក្របខ័ណ្ឌ​មហា​អនុ​តំបន់​មេគង្គ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី១២​ ​ដល់ ១៣ខែមីនា​ ​ឆ្នាំ​២០១៩​ ​នៅ​ទីក្រុង​សៀមរាប​ ​ខេត្តសៀមរាប​ ​។​

​រដ្ឋមន្ត្រី​ស្តីទី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ឯកឧត្តម ​តូច​ ​ចាន់​កុសល​បាន​ឲ្យដឹង​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ ​ត្រៀមលក្ខណៈ​រៀបចំ​កិច្ចប្រជុំ​លើក​ទី៧​ ​នៃ​គណៈកម្មាធិការ​រួម​អនុវត្ត​ការងារ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ ​ក្នុង​ក្របខ័ណ្ឌ​មហា​អនុ​តំបន់​មេគង្គ​ ​(​GMS​-​CBTA​)​ ​ថ្ងៃទី២១​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​ម្សិលមិញ​នេះ​ ​បាន​ស្នើ​ឱ្យ​សមាជិក​សមាជិកា​នៃ​អង្គ​ ​ប្រជុំ​ទាំងអស់​ផ្តល់​ធាតុ​ចូល​សំ​ខាន់​ៗ​ ​និង​ជជែក​ពិភាក្សា​លម្អិត​លើ​ការបែងចែក​ការទទួលខុសត្រូវ​ ​ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​លើក​ទី៧​ ​នៃ​គណៈកម្មាធិការ​រួម​អនុវត្ត​ការងារ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ក្នុង​ក្របខ័ណ្ឌ​ ​មហា​អនុ​តំបន់​មេគង្គ​ឱ្យ​មាន​ភាព​រលូន​។​

ឯកឧត្តមបន្ត​ថា​ ​“​កិច្ចប្រជុំ​ត្រៀម​នេះ​ ​នឹង​សម្រេច​បាន​នូវ​ការប្រកាស​សុពលភាព​នៃ​ការបង្កើត​សមាសភាព​ ​គណៈកម្មការ​ក្រសួង​សម្រាប់​ត្រៀម​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ ​ដោយមាន​ការកំណត់​នូវ​តួនាទី​ ​និង​ភារកិច្ច​ទទួលខុសត្រូវ​ច្បាស់លាស់​ ​នៃ​សមាជិក​សមាជិកា​គ្រប់រូប​របស់​គណៈកម្មការ​នេះ​”​។​ ​

​កម្ពុជា​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​ ​និង​ធ្វើជា​ប្រធាន​បន្តវេន​តាមលំដាប់​ ​អក្សរ​ឡាតាំង​នូវ​កិច្ចប្រជុំ​លើក​ទី៧​ ​នៃ​គណៈកម្មាធិការ​រួម​សម្រាប់​អនុវត្ត​កិច្ច​ព្រមព្រៀង​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ ​ក្រោម​ក្របខ័ណ្ឌ​មហា​អនុ​តំបន់​មេគង្គ​ ​និង​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​សម្រួលការ​ដឹកជញ្ជូន​ឆ្លងដែន​ ​ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី១២​ ​ដល់១៣​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​នៅ​ទីក្រុង​សៀមរាប​ ​ខេត្តសៀមរាប​៕​