មហោស្រព​គីហ្សូណា ជប៉ុន-កម្ពុជា លើក​ទី​៨ ឆ្នាំ​២០១៩


រាជធានី​ភ្នំពេញ៖ មហោស្រព​គីហ្សូណា​ជប៉ុន-កម្ពុជា​ លើក​ទី៨ ​ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​ប្រធាន​បទ “​បទពិសោធន៍​ជា​មួយ​គ្នា​” នៅ​ក្នុង​គោលបំណង​បង្ហាញ​ពី​វប្បធម៌​បុរាណ និង​ទំនើប​នានា​របស់​កម្ពុជា និង​ជប៉ុន​ ​ក៏​ដូចជា​ការ​ផ្លាស់ប្ដូរ​វប្បធម៌​​​ បង្កើន​ទំនាក់ទំនង​​ និង​កិច្ចសហការ​កាន់​តែ​ស្និទ្ធស្នាល​​រវាង​​ព្រះរាជាណាចក្រ​កម្ពុជា និង​​ជប៉ុន ។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន​ ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ជា​គណៈអធិបតី​រួម​​​ក្នុង​​ពិធី​បើក​​​មហោស្រព​​នេះ ដែល​​ប្រព្រឹត្ត​ទៅ​ចាប់​​ពី​ថ្ងៃ​ព្រហស្បតិ៍ ២​រោច ដល់​ថ្ងៃ​​អាទិត្យ​​ ៥​រោច ខែ​មាឃ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​នៃ​កម្ពុជា-ជប៉ុន (CJCC)។ សូម​ជម្រាប​ថា​មហោស្រព​គីហ្សូណា ​ជប៉ុន-កម្ពុជា ​ត្រូវ​បាន​រៀបចំ​ឡើង​រៀងរាល់​ឆ្នាំ​ គឺ​ចាប់​តាំងពី​ឆ្នាំ​ ២០១២ មក​ម្ល៉េះ៕