មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះពិនិត្យផ្ទាល់ និងបានផ្តល់ប្រេងម៉ាស៊ូត ៦០០លីត្រ ជូនកសិករនៅសង្កាត់បារាយណ៏


នៅថៃ្ងសុក្រ ៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថៃ្ងទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅទីនោះ បានចុះពិនិត្យផ្ទាល់ និងបានផ្តល់ប្រេងម៉ាស៊ូត ៦០០លីត្រ ជូនកសិករនៅសង្កាត់បារាយណ៏ ក្រុងព្រៃវែងដើម្បីសង្គ្រោះស្រូវប្រាំងលើកទី២ ចំនួន 320ហិកតា ដោយបូមទឹកពីប្រឡាយស្ពានលេខ២ ប្រភពទឹកអាងទឹកស្នេហ៏។