ចែកមួកសុវត្ថិភាព ២០០មួក និងស្ទីកឃ័រចំណាំងផ្លាត ៦០០សន្លឹក ជូនប្រជាពលរដ្ឋនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី


នៅព្រឹក ថ្ងៃអង្គារ ០៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០១៩ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន និង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ព្រមទាំងមានការសហការពីកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានចុះធ្វើយុទ្ធនាការរឹតបន្តឹងការអនុវត្តច្បាបចរាចរណ៍ផ្លូវគោក និងការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្នស្ថិតក្នុងភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ក្នុងយុទ្ធនាការនេះ មានការចែកជូននូវឯកសារពាក់ព័ន្ធនឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរៀបចំជាកម្មវិធីសួរឆ្លើយសំណួរស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ជាលទ្ធផលនៅក្នុងយុទ្ធនាការនេះបានចែកជូននូវសម្ភារមួយចំនួនដូចជា៖
១.មួកសុវត្ថិភាព ២០០មួក (មួកសម្រាប់មនុស្សធំចំនួន ១៤០មួក មួកកុមារចំនួន ៦០មួក)
២.សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ៥០០ក្បាល
៣.ស្ទីកឃ័រចំណាំងផ្លាត ៦០០សន្លឹក
៤.សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ៥០០ក្បាល
៥.ខិតបណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ៦០០ ច្បាប់។
៦.ផ្លិតសុវត្ថិភាព ៤០០ ផ្លិត ។