មន្ត្រីមន្ទីរធនធានទឹក ខេត្តព្រៃវែង បានចុះពិនិត្យបញ្ចប់ការជួសជុលបន្ទាន់ភ្លឺប្រឡាយ មួយខ្សែប្រវែង៣៤០០ម៉ែត្រ និងសំណង់លូបង្ហូរទឹកចំនួន៤កន្លែង


នៅព្រឹកថ្ងៃអង្គារ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ឋស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មន្ត្រីនាយកដ្ឋានធារាសាស្ត្រកសិកម្ម នាយកដ្ឋានហិរញ្ញវត្ថុុ នៃក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយនិង មន្ត្រីមន្ទីរធនធានទឹក ខេត្តព្រៃវែង បានចុះពិនិត្យបញ្ចប់ការជួសជុលបន្ទាន់ភ្លឺប្រឡាយ មួយខ្សែប្រវែង៣៤០០ម៉ែត្រ និងសំណង់លូបង្ហូរទឹកចំនួន៤កន្លែង នៅឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលបានបញ្ចប់ការសាងសង់១០០ភាគរយ ។