ឯកឧត្តម ជា សុផារ៉ា អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការស្ដីពីការបង្កើត វេទិកាសាធារណៈឯកជន ស្ដីពីការអភិវឌ្ឍនគរូបនីយកម្ម កម្ពុជា-ជប៉ុន


ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការស្ដីពីការបង្កើត “វេទិកាសាធារណៈ -ឯកជន ស្ដីពីការអភិវឌ្ឍនគរូបនីយកម្ម កម្ពុជា-ជប៉ុន ” រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងដីធ្លី ហេដ្ឋារចនាម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន នៅថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៩។